
ក្លិនស្អុយគំរង់ខ្មោចល្បែងងាប់តៃហោងស្អុយរាប់រាប់ខែមកហើយ ហើយទើបតែរលួយ រហែកថង់ស្អុយបញ្ច្រាសខ្យល់គួរអោយរអើម។
ប្រភពអោយដឹងថា ព្រោះតែអាងខ្លួនទាហានពាក់ផ្កាយដល់ទៅ៣ ថ្លើមដុះមមីស ឈរកាងបើកបនល្បែងទម្រង់ជា(MiniCasino)នៅចំកណ្តាលក្រុងភ្នំពេញ ទាំងចៅហ្វាយខណ្ឌឈ្មោះជា ពិសីធ្វើជាមិនដឹងទាំងអធិការខណ្ឌ ធ្វើជាមិនឃើញ រួមទាំងមេប៉ុស្តិ៍សង្កាត់ទឹកល្អក់៣ធ្វើដូចជាមិនដឹងមិនឃើញតែម្តង ព្រោះបើកយូរយារណាស់មកហើយ មិនអាចមេប៉ុស្តិ៍មិនឃើញទេ បើមិនឃើញមែនមានតែបិតភ្នែក។
ប្រភពបន្តថា៖ទឺតាំងបនល្បែងនេះស្ថិតក្នុងភូមិ១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួកគោក ឯមនុស្សញៀនល្បែងវិញគេឃើញចូលលេង ពពាក់ពពូនដូចគោហ្វូង បែប
នេះទៅហើយ គេកោតតែអាជ្ញាធរខណ្ឌ
ទួលគោក អធិការខណ្ឌ នឹងមេប៉ុស្តិ៍ទឹកល្អក់៣ធ្វើមិនដឹង មិនឃើញ នេះចុំជាកន្ទេលធំបន្លំដេកទាំងមុខក្រាសឃ្មឹកទៅកើត?។ អ្នកញៀនល្បែល្បែង ពពាក់ពពូនលេងយ៉ាងសេរី ក្រោមរូបភាពបើកតារាងបាល់ទះ បង្កប់ល្បែងសុីសងគ្រប់ប្រភេទ ដូចកាសុីណូ ចំជានាំគ្នាព្រហើនមែន មែនទេ?ហួសចិត្តដែលលោកផ្កាយ៣ហាក់មិនកោតខ្លាចលោកឃួង ស្រេង អភិបាលក្រុងនិងលោកជួន ណារិន្ទស្នងការក្រុងបន្តិចសោះ ឬលោកធំៗនៅក្រុងក៏ត្រូវថ្នាំសណ្តំរបស់លោកផ្កាយ៣អស់ដែរ?ទើបនាំគ្នាមើលស្រាលដូចសំរាមត្រូវឆ្កែជុះដាក់អញ្ចឹង? តើស្អីទៅរបស់ដែលគេហៅថា (ភូមិឃុំមានសុវត្ថិភាព)នោះ។
ល្បីថាលោកផ្កាយ៣នេះបានពង្រីកសាខាល្បែងធំៗបាន៣ទីតាំងទៀតហើយ។
ស្នើសុំឯកឧត្តមស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមេត្តាជ្រាប់ផងទានប្រោស៕

