ទាហានពាក់ផ្កាយ៣ម្នាក់បាន បើកបនល្បែងទម្រង់(Mini Casino)កណ្តាលក្រុងភ្នំពេញ!គ្មាននរណាហ៊ានចុះបង្ក្រាបឡើយបែបត្រូវថ្នាំសណ្ដំUSDស្រងល់អស់ហើយឬ

ក្លិនស្អុយគំរង់ខ្មោចល្បែងងាប់តៃហោងស្អុយរាប់រាប់ខែមកហើយ ហើយទើបតែរលួយ រហែកថង់ស្អុយបញ្ច្រាសខ្យល់គួរអោយរអើម។ ប្រភពអោយដឹងថា ព្រោះតែអាងខ្លួនទាហានពាក់ផ្កាយដល់ទៅ៣ ថ្លើមដុះមមីស ឈរកាងបើកបនល្បែងទម្រង់ជា(MiniCasino)នៅចំកណ្តាលក្រុងភ្នំពេញ ទាំងចៅហ្វាយខណ្ឌឈ្មោះជា ពិសីធ្វើជាមិនដឹងទាំងអធិការខណ្ឌ ធ្វើជាមិនឃើញ រួមទាំងមេប៉ុស្តិ៍សង្កាត់ទឹកល្អក់៣ធ្វើដូចជាមិនដឹងមិនឃើញតែម្តង ព្រោះបើកយូរយារណាស់មកហើយ មិនអាចមេប៉ុស្តិ៍មិនឃើញទេ បើមិនឃើញមែនមានតែបិតភ្នែក។ ប្រភពបន្តថា៖ទឺតាំងបនល្បែងនេះស្ថិតក្នុងភូមិ១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួកគោក ឯមនុស្សញៀនល្បែងវិញគេឃើញចូលលេង ពពាក់ពពូនដូចគោហ្វូង  បែប នេះទៅហើយ គេកោតតែអាជ្ញាធរខណ្ឌ ទួលគោក អធិការខណ្ឌ នឹងមេប៉ុស្តិ៍ទឹកល្អក់៣ធ្វើមិនដឹង មិនឃើញ នេះចុំជាកន្ទេលធំបន្លំដេកទាំងមុខក្រាសឃ្មឹកទៅកើត?។  អ្នកញៀនល្បែល្បែង ពពាក់ពពូនលេងយ៉ាងសេរី ក្រោមរូបភាពបើកតារាងបាល់ទះ…

ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវចំណេះដឹងលើការគ្រប់គ្រងហិរញ្ញវត្ថុដែលជាផ្នែកសំខាន់ក្នុងការលើកកម្ពស់ជីវភាពគ្រួសារនីមួយៗ ———————————————- ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ឌិត នីតា ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានដឹកនាំក្រុមការងារជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវចំណេះដឹងលើការគ្រប់គ្រងហិរញ្ញវត្ថុដែលជាផ្នែកសំខាន់ក្នុងការលើកកម្ពស់ជីវភាពគ្រួសារនីមួយៗ។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ខៀវ បូរិន អនុរដ្ឋលេខាធិការក្រសួង ដ.ន.ស និងជាប្រធានសម្របសម្រួលគម្រោង…

ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចុះពិនិត្យវឌ្ឍនភាពការងារ និងបញ្ជប់ការធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអគារអតីតសណ្ឋាគារសុខមានជ័យ —————————- នាថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២៦ ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយលោកជំទាវ សេរី សូរិយា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសំណង់ចាស់ទ្រុឌទ្រោម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងបញ្ជប់ការធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអគារអតីតសណ្ឋាគារសុខមានជ័យ ដែលស្ថិតនៅបណ្តោយផ្លូវសុខហុក(១០៧) កែងផ្លូវលេខ១៣៤ ភូមិ៥ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ #កិច្ចការលំនៅឋាន #សំណង់អគារទ្រុឌទ្រោម #សំណង់មិនរៀបរយ #លំនៅឋានតម្លៃសមរម្យ #ផ្ទះសម្បែងសម្រាប់ប្រជាជនគ្រប់រូបនិងតជំនាន់…

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងអធិការកិច្ច បានជួបប្រជុំ និងស្តាប់នូវការលើកឡើងនិងសំណូមពររបស់បងប្អូនពលរដ្ឋដើម្បីរកដំណោះស្រាយសមស្របជូន។ ——————————— នេះបើ​យោង​ទៅ​តាម​កិច្ចប្រជុំដោះស្រាយករណីដីដេប៉ូស្ថានីយរថភ្លើងសំរោង ដែលស្ថិតនៅភូមិតិក្ខបញ្ញេ ភូមិសំរោង ភូមិចែងម៉ែង សង្កាត់សំរោងក្រោម និងភូមិកាកាបទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ នាថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០២៦។ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី​ #កអក https://www.facebook.com/100092993910934/posts/pfbid0qCCskuPFRuqkN3ZtQkUfr8aoqG1WHVRZxDmYMCjGB9ULKRBSK26TKFJiuNC6uKFGl/

រួមគ្នាសង្គ្រោះជីវិត

រួមគ្នាសង្គ្រោះជីវិត នាថ្ងៃអាទិត្យ ទី ០៥ខែមេសាឆ្នាំ ២០២៦ វេលាម៉ោង ០៨:០០ ព្រឹក នៅទីស្ដីការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ #កអក​ #សសយករាជធានីភ្នំពេញ #សសយក

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជម្រាបជូនអតិថិជនរបស់គម្រោងផ្ទះ និងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា ដែលមានទីតាំងស្ថិតនៅភូមិជ្រែមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ———————- ក្រសួងនឹងទទួលពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ ជាលើកចុងក្រោយ ពីអតិថិជនដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និង/ឬផ្ទះគ្រប់ចំនួន ១០០% និងមិនធ្លាប់បានដាក់ពាក្យស្នើសុំជាច្រើនលើកកន្លងមក ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០នាទី ដល់ម៉ោង ១៧:០០នាទី នៅសាលសន្និបាត២០២១ ជាន់ទី២ នៃទីស្ដីការក្រសួងរៀបចំដែនដី…

ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន

ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តសម្របសម្រួលជាមួយអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង ៦អា ដោយមានអតិថិជនចំនួន ៣៦ គ្រួសារបន្ថែមទៀត បានស្ម័គ្រចិត្តព្រមព្រៀងទទួលយកការដោះដូរទីតាំងថ្មី។ —————————————- នាថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០២៦ ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តសម្របសម្រួលជាមួយអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង ៦អា ដោយមានអតិថិជនចំនួន ៣៦ គ្រួសារបន្ថែមទៀត បានស្ម័គ្រចិត្តព្រមព្រៀងទទួលយកការដោះដូរទីតាំងថ្មី។ ក្រសួងនឹងបន្តការសម្របសម្រួល និងធ្វើការដោះស្រាយជូនបងប្អូនអតិថិជនជាបន្តបន្ទាប់…

ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​បនីយកម្ម​ និងសំណង់​ជូនដំណឹង ជូនដំណឹង ស្តីពីការហ៊ុមព័ទ្ធរបង

ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​បនីយកម្ម​ និងសំណង់​ជូនដំណឹង ជូនដំណឹង ស្តីពីការហ៊ុមព័ទ្ធរបង ហាមចូលទីតាំងសំណង់អគារអតីតសាលាបឋមសិក្សាបដិវត្តន៍ ស្ថិតនៅផ្លូវលេខ១៤៤ កែងផ្លូវលេខ៤៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ——————————— ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​បនីយកម្ម​ និងសំណង់​ជូនដំណឹង ស្តីពីការហ៊ុមព័ទ្ធរបង ហាមចូលទីតាំងសំណង់អគារអតីតសាលាបឋមសិក្សាបដិវត្តន៍ ស្ថិតនៅផ្លូវលេខ១៤៤ កែងផ្លូវលេខ៤៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីបង្ការនិងបញ្ចៀសគ្រោះថ្នាក់ ដល់អាយុជីវិតរាងកាយរបស់ប្រជាពលរដ្ឋ។ #កិច្ចការលំនៅឋាន #សំណង់មិនរៀបរយ #សំណង់អគារចាស់ទ្រុឌទ្រោម #លំនៅឋានតម្លៃសមរម្យ #ផ្ទះសម្បែងសម្រាប់ប្រជាជនគ្រប់រូបនិងតជំនាន់ #ប្រជាជនគ្រប់រូបមានលំនៅឋានរស់នៅសមរម្យ #ទ្រនំសុភមង្គល. #កអកΡ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជម្រាបជូន

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជម្រាបជូន បងប្អូនប្រជាពលរដ្ឋកំពុងរស់នៅ ប្រើប្រាស់អាស្រ័យផល និងប្រកបអាជីវកម្មនៅក្នុង អគារអតីតរោងភាពយន្តហេមជាតិ ស្ថិតនៅវិថីខេមរភូមិន្ទ(១៣០) ភូមិ២ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អញ្ជើញចូលរួមធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋរស់នៅក្នុងអគារនេះទៅទីតាំងនិងពេលវេលាដូចខាងក្រោម៖ ———————————— ទីតាំង៖ នៅអគារអតីតរោងភាពយន្តហេមជាតិ ស្ថិតនៅវិថីខេមរភូមិន្ទ(១៣០) ភូមិ២ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពេលវេលា៖ ចាប់ពីថ្ងៃទី២៥-២៧ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទីព្រឹក ដល់វេលាម៉ោង ១៦:៣០នាទី…

ត្រពាំងកកោះ ជាដីបុរាណដ្ឋាន ស្ថិតក្នុងភូមិកន្រ្ទង់

ត្រពាំងកកោះ ជាដីបុរាណដ្ឋាន ស្ថិតក្នុងភូមិកន្រ្ទង់ ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមានទំហំ ២៤៦០ ម៉ែត្រការ៉េ និងមានក្បាលដីលេខ ៦២៣ ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ។ ———————————— គួរបញ្ជាក់ផងដែរថា ត្រពាំងកកោះ ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ។ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី…