ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជម្រាបជូន បងប្អូនប្រជាពលរដ្ឋកំពុងរស់នៅ ប្រើប្រាស់អាស្រ័យផល និងប្រកបអាជីវកម្មនៅក្នុង អគារអតីតរោងភាពយន្តហេមជាតិ ស្ថិតនៅវិថីខេមរភូមិន្ទ(១៣០) ភូមិ២ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អញ្ជើញចូលរួមធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋរស់នៅក្នុងអគារនេះទៅទីតាំងនិងពេលវេលាដូចខាងក្រោម៖ ———————————— ទីតាំង៖ នៅអគារអតីតរោងភាពយន្តហេមជាតិ ស្ថិតនៅវិថីខេមរភូមិន្ទ(១៣០) ភូមិ២ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពេលវេលា៖ ចាប់ពីថ្ងៃទី២៥-២៧ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទីព្រឹក ដល់វេលាម៉ោង ១៦:៣០នាទី…
Author: reaksmeycheat
ត្រពាំងកកោះ ជាដីបុរាណដ្ឋាន ស្ថិតក្នុងភូមិកន្រ្ទង់
ត្រពាំងកកោះ ជាដីបុរាណដ្ឋាន ស្ថិតក្នុងភូមិកន្រ្ទង់ ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមានទំហំ ២៤៦០ ម៉ែត្រការ៉េ និងមានក្បាលដីលេខ ៦២៣ ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ។ ———————————— គួរបញ្ជាក់ផងដែរថា ត្រពាំងកកោះ ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ។ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី…
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបជាមួយ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបជាមួយគណៈកម្មាការទី៩នៃព្រឹទ្ធសភា នាទីស្តីការក្រសួង ដើម្បីគោរពរាយការណ៍ជូនអំពីវឌ្ឍនភាពការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ឆ្នាំ២០២៥ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦។ ———————————- នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបជាមួយគណៈកម្មាការទី៩នៃព្រឹទ្ធសភា នាទីស្តីការក្រសួង ដើម្បីគោរពរាយការណ៍ជូនអំពីវឌ្ឍនភាពការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ឆ្នាំ២០២៥ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦។ #គោលដៅគោលនយោបាយក្រសួងដនស #ការរៀបចំផ្ទះសម្បែងឱ្យរៀបរយ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ការងាររៀបចំដែនដីនិងនគរូបនីយកម្ម #កិច្ចការលំនៅឋាន #គោលនយោបាយសម្បទានដើម្បីសង្គមនិងសេដ្ឋកិច្ច…
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញបងប្អូនអតិថិជន
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញបងប្អូនអតិថិជនរបស់គម្រោងអភិវឌ្ឍន៍បុរី ផ្ទះល្វែង និងដីឡូត៍ទាំង៩ (ដូចមានក្នុងបញ្ជីឈ្មោះនៃតារាងឧបសម្ព័ន្ធជូនភ្ជាប់) មកទទួលយកបណ្ណកម្មសិទ្ធិ ចាប់ថ្ងៃទី២-៦ ខែមីនា ឆ្នាំ២០២៦ នៅរៀងរាល់ម៉ោងធ្វើការ។ ————————————— ទីកន្លែង៖ នៅសាលសន្និបាត២០២១ ជាន់ទី២ នាទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ 👉 តារាងឧបសម្ព័ន្ធ https://drive.google.com/drive/folders/12dGpBLDirZLKVQVAyHG-zFBCyPQgksO6?usp=sharing #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី #កអក
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះពិនិត្យការដ្ឋាន
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះពិនិត្យការដ្ឋាន និងវឌ្ឍនភាពនៃការសាងសង់ផ្ទះ និងការចាក់ដីក្នុងបុរី ឡេង ណាវ៉ាត្រា គម្រោងផ្លូវជាតិលេខ៦អា និងគម្រោងជ្រែមួយរយ។ ———————————— #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ #ផែនការកែលម្អទីក្រុងនិងទីប្រជុំជន #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #គណៈកម្មការសុរិយោដី #អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី #កអក
ក្រសួងរៀបចំដែនដីនិងសំណង់ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់សេវាសាធារណៈអនឡាញរបស់ក្រសួង
នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងរៀបចំដែនដីនិងសំណង់ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់សេវាសាធារណៈអនឡាញរបស់ក្រសួង ដោយមានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ថ្នាក់ដឹកនាំ និងមន្រ្តីឥណទាននៃគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅទីស្តីការក្រសួង។ #សេវាសុរិយោដី #សេវាសំណង់ #សេវាសាធារណៈតាមប្រព័ន្ធឌីជីថល #វិស័យឯកជន #គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា #បរិវត្តកម្មឌីជីថល #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ #រដ្ឋាភិបាលឌីជីថល #
