ថៃ រកឃើញករណីឆ្លងកូវីដក្នុងកម្រិតកំណត់ត្រា ថ្ងៃចន្ទនេះ ហក់ដល់ជិតខ្ទង់ពាន់

នៅថ្ងៃចន្ទទី១២ខែមេសានេះ រដ្ឋាភិបាលថៃបានរាយការណ៍​ រកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៩៨៥ករណី ដែលនេះជាចំនួននៃករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីរោគរាតត្បាតចាប់ផ្តើម។